នាថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង,អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមតំបន់ស្ថិតនៅជាប់ព្រំដែនខេត្តស្វាយរៀង។ ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តមអភិបាលរង លោក លោកស្រីតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តចំនួន ១៥, ឯកឧត្តម លោក លោកស្រីតំណាងក្រសួងបរិស្ថាន, រដ្ឋាករទឹកស្វយ័តខេត្តស្វាយរៀង និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីទស្សនកិច្ចសិក្សាថ្ងៃទី២, អ.គ.ហ. បានដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រ កៃនីង មេថល ប្រូដាក់ (ខេមបូឌា) ឯ.ក (សម្ភារៈផ្ទះបាយ, អំពូលភ្លើងលំអរ និងគ្រឿងសង្ហារិម។ល។) នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ព្រមទាំងបានជួបពិភាក្សាជាមួយម្ចាស់តំបន់សេដ្ឋកិច្ចអំពីការគ្រប់គ្រង និងផែនការទាក់ទាញក្រុមហ៊ុនផ្សេងៗ មកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រងសង្វាក់ផលិតកម្ម និងកាកសំណល់ចេញពីរោងចក្រ ដើម្បីធានានូវ ការការពារបរិស្ថាន បានត្រឹមត្រូវ។
នាថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤, ក្រោមការដឹកនាំរបស់ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) , អមដោយឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមានឯកឧត្ដម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តចំនួន ១៥, តំណាងក្រសួងបរិស្ថាន, តំណាងរដ្ឋាករទឹកខេត្តស្វាយរៀង និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីក្នុងថ្ងៃទី១ គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ ប្រទេសវៀតណាម នៅតំបន់ឧស្សាហកម្មថាញ់ថាញ់កុងដូចជា រោងចក្រផ្គត់ផ្គង់ទឹកស្អាត, រោងចក្រប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវទឹកកខ្វក់ និងក្រុមហ៊ុនផលិតកម្មគ្រឿងផ្លាស្ទិក (ស្លាបព្រា, សម, ប្រអប់ជ័រ។ល។) ព្រមទាំងពិភាក្សាអំពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយតំណាងប្រធានមន្ទីរការបរទេសខេត្តតៃនីញ, តំណាងអភិបាលនៃគណៈអភិបាលខេត្តតៃនីញ និងភាគីពាក់ព័ន្ធផ្សេងទៀត។ ទស្សនកិច្ចសិក្សានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សានិងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ពង្រឹងសមត្ថភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT នារាជធានី-ខេត្ត។
ឆ្នាំពីរពាន់ម្ភៃបួន ខែមករា ថ្ងៃទីម្ភៃបី វេលាម៉ោងប្រាំបីព្រឹក
នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណណែនាំលេខ
០១៣ សហវ.សរណ.អថ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
ក្រោមការដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដោយលោក យិន ប៉ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ។
សមាសភាពចូលរួម
១. លោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
២. លោក អ៊ាង ប្រុស អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
៣. លោកស្រី សួស សាយ័ន្តតំណាងអអគ្គនាយដ្ឋានថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហការី
៤. លោក-លោកស្រី ប្រធានកាប្រធាន អនុរិយាល័យ មន្ត្រី នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
៥.លោក-លោកស្រីតំណាងប្រធានមន្ទីរជំនាញ និងប្រធានគណនេយ្យជុំវិញខេត្ត
ជាកិច្ចចាប់ផ្តើមលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានមានមតិសំណេះសំណាលនិងធ្វើរបាយការណ៍ពាក់ព័ន្ធនិងការអនុវត្ត
ចំណូល-ចំណាយ ឆ្នាំ២០២៣ និងបញ្ហាប្រឈម ដាស់តឿនអោយមន្ទីរជំនាញជុំវិញខេត្ត ធ្វើរបាយការណ៍ផ្ញើមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមខ្លឹម
សារាណែនាំរបស់សារាចរ លោកប្រធាន អង្គប្រជុំ បានលើកសរសើអំពីការខិតខំប្រឹងប្រែង របស់មន្ទីរជំនាញជុំវិញខេត្ត លើការអនុវត្តប្រមូល
ចំណូល និងការ ចំណាយទូទាត់ទាន់ពេលវេលា ។ បន្ទាប់ពីការវាយតម្លៃលើការងារបញ្ចប់ លោកប្រធានអង្គប្រជុំ ក៏បានប្រគល់ភារកិច្ចជូន
អ្នកធ្វើបទបង្ហាញ អំពីខ្លឹមសារសារាចរណែនាំលេខ ០១៣ សហវ ទាំងស្រុងជូនអង្គប្រជុំ ។
នាព្រឹកថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានដឹកនាំប្រធានការិយាល័យ អនុប្រធានការិយាល័យ ពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថ តាមប្រព័ន្ធវីដេអូ Zoom ។
នៅព្រឹក ថ្ងៃចន្ទ ៨កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១២ សហវ សរ.អហក ចុះថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣
ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក អ៊ាង ប្រុស អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបទបង្ហាញខ្លឹមសារសង្ខេបដោយលោកស្រី យិន ម៉ានីយ៉ា ប្រធានការិយាល័យហិរញ្ញវត្ថុនិរដ្ឋបាលថ្នាក់ក្រោមជាតិ និងសម្របសម្រួលដោយមន្ត្រីនៃមន្ទីរ សហវកព ដោយមានការចូលរួមពី
-រដ្ឋបាលខេត្ត
-រតនាគារ
-មន្ទីរសុខាភិបាល
-ក្រុង ស្រុកទាំងអស់ក្នុងខេត្តកំពត
គួរបញ្ជាក់ផងដែរកិច្ចប្រជុំនេះគឺរៀបចំឡេីងជារៀងរាល់ឆ្នាំថវិកាអនុវត្តដេីម្បីផ្សព្វផ្សាយអំពីខ្លឹមសារ កាលបរិច្ឆេទកំណត់
ការធ្វេីអាណត្តិនិយ័តកម្មថវិកា ,ការសន្យាចំណាយ, ការធ្វេីចលនាឥណទាន ,ការជម្រះបញ្ជីចំណូល ចំណាយ ,ការបូកសរុប ផ្ទាត់ផ្ទាត់តួរលេខ ,ការធ្វេីរបាយការណ៍ចំណូល ចំណាយឆ្នាំ២០២៣ និងកិច្ចប្រតិបត្តការណ៍ថវិកាឆ្នាំ២០២៤ ។
នៅឆ្នាំ ២០២៣ និងក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ របស់រាជរដ្ឋាភិបាលកម្ពុជាលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រង-គម្រោង FMIS បានចុះសិក្សានីតិវិធីអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក និង ខណ្ឌមួយចំនួនរួចរាល់សម្រាប់ការរៀបចំ និងដាក់ឱ្យអនុវត្ត FMIS ដែលឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ដែលនឹងត្រូវប្រើប្រាស់ FMIS នៅក្នុងឆ្នាំ២០២៤ ។ ជាកិច្ចការបន្តដើម្បីប្រមូលធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំនិតិវិធីឱ្យគ្រប់ជ្រុងជ្រោយ និងអាចឈានដល់ការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីរំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
ក្រុមការងារ រៀបចំរបាយការណ៍ SWOT បានជួបប្រជុំធ្វើបច្ចុប្បន្នទិន្នន័យប្រមូលបាន តាមបណ្តាមន្ទីរជំនាញពាក់ព័ន្ធ ដូចជាមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរទេសចរណ៍ មន្ទីររ៉ែ និងថាមពល មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត មន្ទីរធនធានទឹក មន្ទីរផែនការ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងរដ្ឋបាលខេត្ត ដើម្បីបញ្ចូល និងសង្ខេប ដើម្បីអោយស្រួលយល់ក្នុងការអាន និងស្វែងយល់ ។
នាព្រឹកថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៣” តាមរយៈប្រព័ន្ធវីដេអូ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។
នាថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. សហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែម និងធានាបាននូវសង្គតិភាពពេញលេញ និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យនេះ និងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ. រាជធានី-ខេត្ត, ក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ២២៣ រូប។
នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំក្រោមការដឹកនាំដោយលោកអនុប្រធានមន្ទីរទទួលបន្ទុក ស្តីពីការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ចមន្ត្រីរាជការ ការគ្រប់គ្រង ការប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងពិនិត្យយន្តការវាយតម្លៃសមិទ្ធកម្មមន្ត្រីដែលទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត និងផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធ និងការគ្រប់គ្រងបុគ្គលិក ដែលមានការចូលរួមពីលោកប៊ិន កក្កដា ប្រធានប្រតិភូ និងសហការី ។
កិច្ចប្រជុំបានបញ្ចប់យ៉ាងល្អប្រសើ និងបរិយាកាសរីករាយ ។
នាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆមាសទី១ ឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ zoom meetiNg ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ។
នារសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានចូលរួម កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលឆ្នាំ២០២៣ ការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. តាមប្រព័ន្ធ Video Conference កម្មវិធី Zoom ។ កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃមន្ទីរ សហវ.រាជធានី-ខេត្តទាំង២៥ ផងដែរ ។
នារសៀល ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានចូលរួម កិច្ចប្រជុំ ការពិនិត្យពីតម្រូវការគាំទ្ររបស់រដ្ឋបាលឃុំ-សង្កាត់ក្នុងការអនុវត្តប្រព័ន្ធ SARMIS ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. តាមប្រព័ន្ធ Zoom ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃមន្ទីរ សហវ.រាជធានី ខេត្តទាំង២៥ ផងដែរ។
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៧៧ ត្រូវនឹងថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៣, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ.
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation - SBF)ដឹកនាំដោយលោក Gary Lim, ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣ រូបទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្តា នុពលទីផ្សារ និងការវិនិយោគ ពិសេស ស្វែងរកកិច្ចសហប្រតិបត្តិការ និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។
កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,
សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ចីអាជីកម្មតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន ដំណាក់កាលទី៣ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការ ចូលរួមយ៉ាងច្រើនកុះករពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសមាគម និងដៃគូអភិវឌ្ឍន៍។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ក្រោមការដឹកនាំដោយលោកយិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំវគ្គបណ្តុះបណ្តាលជូន រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញ-អង្គភាព ជុំវិញខេត្ត អំពីរបៀបតម្លើង និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ (SARMIS) ដើម្បីផ្តល់ជាចំណេះដឹងបន្ថែមសម្រាប់យកទៅប្រើប្រាស់ និងកត់ត្រាទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អោយមានប្រសិទ្ធភាព។
នាព្រឹកថ្ងៃ សុក្រ
១១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតក្រោមការដឹកនាំដោយលោកអនុប្រធានមន្ទីរ
និងសហការី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និង ប្រកាសលេខ ០៣០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានជូន រដ្ឋបាលឃុំ/សង្កាត់ លោក លោកស្រី នាយក នាយិកាក្រុមហ៊ុនប្រកបអាជីវកម្មអភិវឌ្ឍអចល់នវត្ថុ និងបញ្ចាំ
និងប្រាតិភោគដោយអនុប្បទាន ។ គួរបញ្ជាក់ផងដែរ រាល់សកម្មភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍអចលនវត្ថុ
វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
គឺតម្រូវឱ្យមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ រាជធានី-ខេត្ត ជាធរមាន
។ ដោយបច្ចុប្បន្ន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិនិត្យឃើញថា
សកម្មភាពអាជីវកម្មខាងលើ កំពុងតែមានការរីកដុះដាលគួរឱ្យកត់សម្គាល់
ស្របពេលដែលការផ្សព្វផ្សាយបទប្បញ្ញត្តិពាក់ព័ន្ធនៅមានចន្លោះនៅឡើយ។ ការណ៍នេះ
ក្នុងគោលបំណងពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តនូវបទប្បញ្ញត្តិពាក់ព័ន្ធខាងលើ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ។
មន្ទីរសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុខេត្តកំពត៖ ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
ក្រោមការដឹកនាំដោយ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងសហការី
បានចុះត្រួតពិនិត្យ ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល
និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់មន្ទីរពេទ្យបង្អែកខេត្តកំពត
។
មន្ទីរសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុខេត្តកំពត៖
ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ លោកអនុប្រធានមន្ទីរ
ប្រធានការិយាល័យ និងសហការី បានចុះត្រួតពិនិត្យ ប្រតិបត្តិការពង្រឹងគុណភាព
និងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ
និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់ស្រុកប្រតិបត្តិឈូក ។
មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត៖ ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ
លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងសហការី បានចុះត្រួតពិនិត្យ
ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ
និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់ស្រុកប្រតិបត្តិអង្គជ័យ ។
មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត៖ ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ
លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងសហការី បានចុះត្រួតពិនិត្យ
ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល
និងពិនិត្យការចំណាយស្បៀងអ្នកជំងឺ និងចំណាយផ្សេងៗទៀតសម្រាប់ឆ្នាំ២០២២ របស់ស្រុកប្រតិបតិ្តកំពង់ត្រាច។
នាថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពត ក្រោមការដឹកនាំដោយលោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បិត្តិរដ្ឋ (SARMIS)ជូន ក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកំពត រយៈពេល ០១ថ្ងៃពេញ ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងភាពរីករាយ ។ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមចូលរួមបានទទួលនូវចំណេះដឹង និងការស្វែងយល់អំពី របៀបនៃការទាញយក និងតម្លើងកម្មវិធីនិងរបៀបនៃការប្រើប្រាស់កម្មវិធី ។